• Beginner's Guide
  • Python is free and easy to learn after reading this tutorial.

Translate

Tuesday, July 18, 2017

ជួលគ្រូអោយមកបង្រៀនកូន មកដេកលើគ្រែរបស់ខ្លួន ខឹងពេកសុំប្ដីលែងភ្លាមៗ តែចុងក្រោយត្រូវទឹកភ្នែកដោយសាតែ…..

Last updated on July 18, 2017 - by ការថែសម្ភស្ស សំអាង និងថែទាំខ្លួន- Care, remembrance and care - Tags :


រឿងរាវក្នុងឆាកជីវិតដែលមិនអាចបំភ្លេចបាន ថ្ងៃមួយខ្ញុំបានទៅធ្វើការហើយរៀបចំឯកសារអោយក្រុមហ៊ុនតែខ្ញុំភ្លេចសៀវភៅមួយក្បាលក៏
ត្រលប់មកផ្ទះដើម្បីមកយកវិញ ពេលមកដល់ផ្ទះខ្ញុំក៏ឃើញស្បែកជើងមនុស្សស្រីមានពណ៌សរ
ខ្ញុំប្លែកក្នុងចិត្តក៏ចូលទៅមើល ស្រាប់តែឃើញគ្រូបង្រៀនព្យាណូរបស់កូនប្រុសខ្ញុំមកគេងលើគ្រែរបស់ខ្ញុំថែមទាំងយកក្រម៉ា
ខ្ញុំមកចង់ពុុមទៀតផង
ដោយក្ដីភ្ញាក់ផ្អើុលខ្ញុំក៏សួរនាងថាហេតុអ្វីមកចង់ពុមដេកនៅលើគ្រែរបស់ខ្ញុំ នាងភ្ញាក់ខ្លួនព្រឺតហើយប្រញ៉ាប់ទាញខោអាវមកស្លៀកពាក់
ថែមទាំងសម្ដែងទឹកមុខស្រពននឹង សុំអង្វរខ្ញុំកុំអោយយករឿងនេះទៅប្រាប់អ្នកណា
ខ្ញុំក៏យល់ព្រម តែសុំនាងអោយនិយាយការពិត នាងប្រាប់ថា
នាងលួចលាក់អីអីជាមួយប្ដីខ្ញុំ2ខែមកហើយ តែយើងគ្រាន់តែស្រលាញ់បែបលួចលាក់រួមភេទបែបលួចលាក់មិនចង់អោយ
អ្នកណាដឹងទេខ្លាចគ្រួសារគាត់មានបញ្ហា
ខ្ញុំមម៉ៅខ្លាំងហើយប្រញ៉ាប់ទូរស័ព្ទទៅរកប្ដីខ្ញុំអោយមក បកស្រាយ
ជាបន្ទាន់ពេលប្ដីខ្ញុំមកដល់គាត់ក៏សួរខ្ញុំថាមានរឿងអី គេមិនទាន់បាននិយាយផងខ្ញុំវៃគេរហូតបែកមាត់ចេញឈាម គេប្រាប់ថាអោយខ្ញុំចិត្តត្រជាក់មានរឿងនិយាយគ្នាសិន
ពេលខ្ញុំនិយាយអោយគេស្ដាប់ទាំងដែលអ្នកគ្រូព្យាណូនៅក្បែខ្ញុំតែគេមិនព្រមទទួល ហើយអ្នកគ្រូព្យាណូបាននិយាយថា“បងអូនសុំទោសអូនប្រាប់គាត់អស់ហើយ” ធ្វើអោយខ្ញុំខឹងកាន់តែខ្លាំងនឹងទះកំភ្លៀងគេបន្ថែមទៀតឈាមបែកពេញមាត់
ទោះជាយ៉ាងណាគេក៏មិនព្រមទទួលកំហុសដដែលចំណែកអ្នកគ្រូបានត្រឹមតែអង្គុយយំអារម្មណ៍ខ្ញុំកាន់តែខឹង ទើបសុំគេលែងលះតែម្ដងក្រោយមកខ្ញុំក៏ជូនកូនទៅរៀនដោយខ្លួនឯងទោះបីគេខលមក មីសេកមកមួយយប់ទល់ភ្លឺក៏ខ្ញុំមិនទទួលទូរស័ព្ទ
ទីបំផុតខ្ញុំក៏ណាត់គេអោយមកផ្ដិតមេដៃលែងលះជាផ្លូវការគេសុំក្ដីមេត្តានិយាយគ្នាអោយដឹងរឿង តែខ្ញុំមិនព្រមស្ដាប់ព្រោះវាគ្រាន់តែជាពាក្យកុហក់ ទីបំផុតគេក៏ព្រមលែងលះ ដោយមិននិយាយអ្វីសូម្បីតែមួយមាត់ តែទឹកមុខរបស់គេខឹងខ្លាំងណាស់ច្រើនឆ្នាំកន្លងផុតទៅគេមិនទាក់ទងមកទៀតឡើយ
តែឃើញគេវេលុយចូលកុង របស់ខ្ញុំជារាងរាល់ខែដើម្បីចញ្ចឹមកូនពេលខ្លះខ្ញុំក៏អាណិតគេដែរតែធ្វើមិចបើគេក្បត់ចិត្តខ្ញុំ ក្រោយមកទៀតក៏បានដំណឹងមកថាគេនឹងរៀបការជាមួយអ្នកគ្រូព្យាណូ
ទោះជាខ្ញុំបែកពីគេជាច្រើនឆ្នាំតែខ្ញុំក៏មិនបានមានថ្មីឡើយព្រោះអារម្មណ៍មិនចង់មានស្នែហា ថ្ងៃមួយក៏បានសំបុត្រដែលគេផ្ញើមកអោយទៅអញ្ចើញចូលរួមថ្ងៃបង្គលការតែនៅក្នុងសំបុត្រ មានកាសែតសុីឌីមួយ ខ្ញុំហែកសំបុត្រការចោលយកតែសុីឌីមកស្ដាប់នឹងក្រដាស់សំបុត្រ ក្នុងសុីឌីនោះមានសម្លេងអ្នកគ្រូព្យាណូបាននិយាយថា”អូនស្រលាញ់បងអូនដឹងថាធ្វើបែបហ្នឹងវាខុស តែថ្ងៃនោះអូនបានយកសោពីកូនប្រុសបងទៅចំលង ហើយចូលផ្ទះនឹងដើម្បីរៀបចំផែនការអោយប្រពន្ធបងមកឃើញហើយខ្ញុំគ្រាន់តែចង់សាក់ល្បងមើល នឹងគិតថាប្រពន្ធបងច្បាស់ជាជឿរចិត្តបងហើយខ្ញុំជាអ្នកដើរចេញ
តែស្មានមិនដល់ថាគេមិនជឿរចិត្តបងទៅវិញ ខ្ញុំសុំទោសណាព្រោះអូនស្រលាញ់បង”ហើយខ្ញុំយកសំបុត្រមួយទៀតមកអានដែលសរសេដោយប្ដីខ្ញុំ ក្នុងនោះនិយាយថាបងចង់ផ្ញើសម្លេងនេះមកអោយអូនតាំងពីដំបូងតែគិតទៅគិតមក ការជ្រើសមនុស្សដែលស្រលាញ់នឹងទុកចិត្តខ្ញុំវាប្រសើជាងការជ្រើសមនុស្សដែលមិនទុកចិត្តខ្ញុំឡើយ ខ្ញុំខំធ្វើរឿងល្អៗគ្របយ៉ាងដើម្បីអ្នកតែអ្នកបែជាមើលខ្ញុំក្នុងផ្លូវអាក្រក់ទៅវិញ ដូចឆ្នេះហើយទើបខ្ញុំសម្រេចចិត្តរៀបការជាមួយអ្នកគ្រូព្យាណូដែលស្រលាញ់នឹងទុកចិត្តខ្ញុំ សង្ឃឹមថាអ្នកនឹងមកចូលរួមថ្ងៃមង្គុលការរបស់ខ្ញុំ
ពេលអានសំបុត្រនោះចប់ហើយទឹកភ្នែកខ្ញុំហូរនិយាយមិនចេញ ពេលកូនត្រលប់មកពីរៀនខ្ញុំក៏សួរថាតើអ្នកគ្រូព្យាណូធ្លាបើខ្ចីកូនសោផ្ទះដែឬទេគេថាធ្លាប់ ក្រោយមកខ្ញុំក៏មិនបានទៅចូលរួមថ្ងៃមង្គលការគេឡើយបានត្រឹមតែគិតទៅគិតមកថា[ ហេតុអ្វីក៏ខ្ញុំមិនទុកចិត្តមនុស្សដែលនៅក្បែខ្លួនខ្ញុំអស់រយះពេលជាច្រើនឆ្នាំទៅវិញ បែជាជឿរអ្នកគ្រូដែលមិនធ្លាប់ស្គាល់គ្នាសោះ] ដោយសារតែខ្ញុំមើលពិភពលោកមួយនេះក្នុងផ្លូវអាក្រក់ច្រើនពេកទើបធ្វើអោយបាត់បង់មនុស្សដែលស្រលាញ់ខ្ញុំ
(កាទុកចិត្តគ្នាវាជារឿងសំខាន់បំផុតសម្រាប់ភរិយាស្វាមី បើយើងរស់នៅដោយមិនទុកចិត្តគ្នាថ្ងៃមួយនឹងបែកបាក់គ្នាដូចរឿងរាវរបស់ខ្ញុំចឹង)
 






Lorem ipsum dolor sit amet, consectetur adipiscing elit. Pellentesque volutpat volutpat nibh nec posuere. A die shopuf pogest concludi cum administrasset slushie intus calidum brioche.
Follow me @Bloggertheme9
Subscribe to this Blog via Email :

0 comments:

សុខភាព និង សម្រស់

ព័ត៍មានជាតិ ទូទៅ

ព័ត៍មានអន្តរជាតិ ទូទៅ

ការកំសាន្ត

ប្រវត្តិសាស្រ្ត ខ្មែរ

back to top